(បន្ទាយមានជ័យ)៖ អំណោយស្បៀងអាហារ និងសម្ភារ១៥០កញ្ចប់ ត្រូវបានផ្ដល់ជូនដល់ពលរដ្ឋ១៥០គ្រួសារ នៅក្រុងសិរីសោភ័ណ ក្នុងអំឡុងដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ស្របក្នុងបរិបទជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

ស្បៀងអាហារ និងសម្ភារជាអំណោយរបស់ក្រុមហ៊ុនតូតាល់អេនឺជី (Total Energy) ត្រូវបានបុគ្គលិកផ្នែកទីផ្សាររបស់ក្រុមហ៊ុន ត្រូវទៅប្រគល់ជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ក្រុមហ៊ុន បានបង្រើកខ្លួនដើម្បីបំរើសេវាជូន ដល់អតិថិជន ស្របតាមកំណើនសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានទទួលពីលោក ប៉េង ពិសិដ្ឋ ប្រធានផ្នែកធនធានមនុស្សតំណាងក្រុមហ៊ុន Total Energy Cambodia ដែលធ្វើឡើងនៅស្ថានីយ៍ក្រុមហ៊ុនក្នុងក្រុងសិរីសោភ័ណ៕