(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រារព្ធធ្វើឡើងយ៉ាងមមាញឹករយៈពេល៣កន្លងមកនោះ ត្រូវបានបិទបញ្ចប់ហើយ ជាមួយការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅអាស៊ាន ក៏ដូចជាដៃគូសន្ទនាទាំងឡាយ។

ដោយសារតែឆ្នាំ២០២២ កម្ពុជានឹងទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថា បង្ហាញនូវការប្តេជ្ញាចិត្តមួយចំនួនរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំក្រោយនេះ។ សម្តេចតេជោ បានប្តេជ្ញាធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំក្រោយ ទទួលបានជោគជ័យយ៉ាងត្រជះត្រចង់ថែមទៀត៕