(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១១១នាក់, ជាសះស្បើយ ២៦៤នាក់, ស្លាប់ចំនួន៧នាក់ (៦នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៥លាន ២៧ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩៧ម៉ឺននាក់ និងជាសះស្បើយជាង ២២២លាន ៣៤ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ទស្សនទានចំនួន៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន

៤៖ ថៃ៖ មនុស្ស ៨,៤៥២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ យន្តការអាស៊ានបូកបី ជាកម្លាំងចលករស្នូលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅអាស៊ីបូព៌ា

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ៧០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៤៥១នាក់ស្លាប់ក្នុង១ថ្ងៃ

៧៖ កម្ពុជាគាំទ្រការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

៨៖ លោកស្រី អោង សាន ស៊ូ ជី ច្រានចោលការប្រកាន់ពីបទ «ញុះញង់» ដែលបង្កឲ្យមានចលាចលក្នុងសង្គម

៩៖ រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសិក្សា

១០៖ ក្រុមជំនាញរបស់ FDA អាមេរិក គាំទ្រឲ្យអនុម័តវ៉ាក់សាំងកូវីដ១៩ របស់ Pfizer-BioNTech សម្រាប់ចាក់ឲ្យកុមារអាយុ៥-១១ឆ្នាំ

១១៖ ក្រសួងការងារ ចេញសេចក្តីប្រកាស ស្តីពីប្រតិទិនឈប់សម្រាកក្នុងឱកាសបុណ្យនានា សម្រាប់ឆ្នាំ២០២២

១២៖ លោក ចូ បៃដិន នឹងទៅចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំអាកាសធាតុ UN នៅអឺរ៉ុបដោយផ្ទាល់ ខណៈបញ្ហាជាច្រើននឹងត្រូវលើកឡើង

១៣៖ មន្ដ្រីជាន់ខ្ពស់ធនាគារជាតិ៖ ការសន្សំនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកើនឡើងគួរឲ្យកត់សម្គាល់, ត្រឹមចុងខែកញ្ញា ឆ្នាំនេះទំហំប្រាក់បញ្ញើ មានជាង៣៧ពាន់លានដុល្លារ

១៤៖ បារ៉ែន អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ចំពោះក្មេងអាយុ៣-១១ឆ្នាំ

១៥៖ ខេត្តមួយចំនួនរបស់ឡាវ កំពុងប្រឹងប្រែងទប់ទល់ការរាត្បាតកូវីដ-១៩ ដោយមានទាំងការបិទខ្ទប់ និងផ្អាកចរាចរណ៍ឆ្លងកាត់ខេត្ត-ស្រុក

- ព័ត៌មាន Fresh News Plus

១៖ សេវាកម្ម Cloud បានជួយឱ្យប្រាក់ចំណូលរបស់ Microsoft នៅត្រីមាសទី៣កើនឡើងខ្ពស់ និងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៨មក

២៖ TikTok ប្រាប់សមាជិកសភាអាមេរិកថា ខ្លួនមិនបានផ្តល់ព័ត៌មាន ឬទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ដល់រដ្ឋាភិបាលចិនឡើយ

៣៖ Alphabet ទទួលបានប្រាក់ចំណេញខ្ពស់នៅក្នុងត្រីមាសទី៣ បន្ទាប់ពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ Google មានការកើនឡើងខ្ពស់

៤៖ ម្ចាស់បទ «My Heart Will Go On» កំពុងខូចចិត្តខ្លាំង ត្បិតគម្រោងការប្រគំតន្រ្តី ត្រូវលុបចោលមួយរំពេច ដោយសារជំងឺប្រចាំកាយធ្វើទុក្ខខ្លាំង

៥៖ Honda ថា មិនអាក្រក់ពេកនោះទេ ក្រោយចាញ់ជប៉ុន ៤-០ តែកម្ពុជាត្រូវកែប្រែការលេងជាច្រើន ដើម្បីត្រៀមស៊ីហ្គេម

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)