(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងពីការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈរដ្ឋ និងសាលារៀនឯកជនចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ដែលបណ្តាញពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានបញ្ជាក់ថា សម្រាប់ការបើកឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនេះ គឺត្រូវដោយកំណត់រូបភាពនៃការបង្រៀន និងការរៀនតាមបណ្តុំចាប់ពី១៥នាក់ និង២០នាក់ ដោយឆ្លាស់វេនគ្នា ដោយអនុវត្តតាមវិធានគម្លាតសុវត្ថិភាព និងអនុវត្តតាមវិធានការសុខាភិបាល៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដស្វាយរៀង៖