(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៤ ដែលជាកិច្ចប្រជុំរវាងមេដឹកនាំប្រទេសអាស៊ាន និងមេដឹកនាំប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅតាមវីដេអូអនឡាញ ដោយមានប្រទេសប្រ៊ុយណេ ធ្វើជាម្ចាស់ផ្ទះ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង, នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) និងប្រធានាធិបតីសាធាណរដ្ឋកូរ៉េ លោក ម៉ូន ចែអ៉ីន ព្រមទាំងមេដឹកនាំប្រទេសអាស៊ានដទៃទៀត លើកលែងតែប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ មិនមានតំណាងចូលរួមនោះឡើយ។

ខាងក្រោមនេះជាលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៤ ដែលបង្ហាញដោយក្រសួងការបរទេស៖