(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោកស្រីមហាឧបាសិកា ហ៊ុន ប៊ុនធឿន ត្រូវបានប្រកាសតែងតាំងជាទីប្រឹក្សាគណៈសង្ឃនាយកគណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា គោរម្យងារជា «អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍»។

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានយាងជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទីប្រឹក្សាគណៈសង្ឃនាយក ដោយមានការចូលរួមពីសំណាក់លោកបណ្ឌិត ស៊ាង ប៊ុនលាង ព្រមទាំងលោក-លោកស្រីមន្ត្រីរាជការជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត នៅក្នុងសាលប្រជុំគណ:កម្មការរៀបចំបុណ្យជាតិនៃកម្ពុជា។

នៅក្នុងពិធីនេះ ក៏មានការប្រកាសតែងតាំងទីប្រឹក្សា និងផ្តល់គោរម្យងារជា «អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍» ជូនដល់ស្រ្តីជាភរិយាថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ៕