(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ បានបន្តអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤ ដែលជាកិច្ចប្រជុំស្ថិតនៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែតុលា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា (Fumio Kishida) ព្រមទាំងមេដឹកនាំអាស៊ានដទៃទៀត តែមិនមានតំណាងមកពីមីយ៉ាន់ម៉ានោះឡើយ។

ខាងក្រោមនេះជា លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ដែលប្រកាសដោយក្រសួងការបរទេស៖