(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសផ្អាកចរាចរណ៍រថយន្តធុនធំដែលធ្វើដំណើរឆ្លងកាត់ផ្លូវលេខ២០អា ឬផ្លូវ១០៤ ចាប់ពីរង្វង់មូលកួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ នេះបើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។

លោក ម៉េត មាសភក្ដី បានបញ្ជាក់ទៀតថា ការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ននៅតាមផ្លូវលេខ២០អាខាងលើនេះ គឺព្រោះតែស្ថានភាពទឹកជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវនេះយ៉ាងគំហក់៕