(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១១៦នាក់, ជាសះស្បើយ២៨៧នាក់, ស្លាប់ចំនួន៩នាក់ (៦នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៤លាន ៤២ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩៦ម៉ឺននាក់ និងជាសះស្បើយជាង ២២១លាន ៤៤ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា

៤៖ ចិនប្រកាស lockdown ស្រុកមួយនៃតំបន់ Inner Mongolia ដោយសារកំណើនអ្នកឆ្លងមេរោគ Delta, ខេត្តចំនួន ១១ ហើយជាប់ពាក់ព័ន្ធ!

៥៖ រដ្ឋសភា អនុម័តទាំងស្រុងលើ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលទាំង៤

៦៖ គណបក្សកាន់អំណាចជប៉ុន បាត់បង់អាសនៈនៅព្រឹទ្ធសភា មុនការបោះឆ្នោតសកល

៧៖ រដ្ឋសភា អនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងកម្ពុជា និង UN ទាក់ទងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

៨៖ ផ្ទុះរដ្ឋប្រហារយោធានៅប្រទេសស៊ូដង់, នាយករដ្ឋមន្រ្តីនិងមន្រ្តីជាន់ខ្ពស់ដទៃទៀត ត្រូវចាប់ខ្លួន

៩៖ រដ្ឋសភា អនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន

១០៖ ថៃ៖ មនុស្ស ៨,៦៧៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤៤នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

១១៖ រដ្ឋសភា បង្ហាញលទ្ធផលផ្លូវការ នៃកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដែលពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤

១២៖ សហរដ្ឋអាមេរិក៖ មនុស្ស ១៧,៥៨០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៥៧នាក់ស្លាប់ក្នុង១ថ្ងៃ

១៣៖ លោក ប៉ា សុជាតិវង្ស ត្រូវបានសភាបោះឆ្នោតគាំទ្រជាសមាជិកថ្មីនៃរាជរដ្ឋាភិបាលឋានៈជា «ទេសរដ្ឋមន្ត្រី» ទទួលបន្ទុកបេសកកម្មពិសេស

១៤៖ នូវែលសេឡង់បន្តរកឃើញករណីឆ្លង កូវីដ-១៩បំប្លែងខ្លួន Delta រាប់រយករណីក្នុង១ថ្ងៃ នៅក្នុងទីក្រុងធំបំផុតរបស់ខ្លួន

១៥៖ លោក ហ៊ុន ម៉ានី៖ «វិសោធនកម្ម រដ្ឋធម្មនុញ្ញកំណត់ថ្នាក់ដឹកនាំជាតិត្រូវមានសញ្ជាតិខ្មែរតែមួយ គឺដើម្បីផលប្រយោជន៍ជាតិ និងសន្ដិសុខជាតិ»

១៦៖ រដ្ឋមន្ត្រីការបរទេសចិនបំពេញទស្សនកិច្ចនៅកាតា ដើម្បីជួបពិភាក្សាជាមួយក្រុមតាលីបង់

១៧៖ ក្រសួងសុខាភិបាល សម្រេចលើកលែងការធ្វើចត្តាឡីស័ក ចំពោះក្រុមគ្រូពេទ្យ និងក្រុមអ្នកផ្តល់សេវាជួរមុខ ដែលអនុវត្តបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល និងធ្វើតេស្តកូវីដអវិជ្ជមាន PCR

១៨៖ លោក មូន ចេអ៉ីន៖ «កូរ៉េខាងត្បូងនឹងត្រលប់ទៅរកជីវភាពធម្មតា និងរៀនរស់នៅជាមួយកូវីដ-១៩ ចាប់ពីខែវិច្ឆិកាខាងមុខនេះ»

១៩៖ លោក សួន សេរីរដ្ឋា៖ ការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាត្តិខ្មែរតែមួយចំពោះតំណែងប្រធានស្ថាប័នកំពូលទាំង៤ គឺជាការបិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្ររបស់ពួកអ្នកនយោបាយឱកាសនិយមដែលយកសញ្ជាតិបរទេសជាធំ ជាសំខាន់ជាងសញ្ជាតិខ្មែរ

- ព័ត៌មាន Fresh News Plus

១៖ Apple ទទួលរងពាក្យបណ្ដឹងថ្មីចំនួនពីរទៀតពាក់ព័ន្ធនឹងកាមេរ៉ា iPhone និងបច្ចេកវិទ្យា NFC

២៖ លើកទី១ Verstappen ឈ្នះជើងឯកប្រណាំងរថយន្ត F1 US GP 2021 នៅសហរដ្ឋអាមេរិក

៣៖ តួសំខាន់ពីរនាក់ទៀត ក្នុងរឿង «Squid Game» កាន់តែរីកមុខរីកមាត់ ពេលត្រូវបានអញ្ជើញចូលរួម ក្នុងកម្មវិធីលំដាប់ពិភពលោក «Film Gala»

៤៖ បែកធ្លាយតម្លៃខ្លួន The Rock ពីការថតរឿងថ្មីរបស់ Netflix ទទួលបានលើសពី ២០លានដុល្លារ

៥៖ PayPal និយាយថា ខ្លួនមិនបានស្វែងរកការទិញបណ្ដាញសង្គម Pinterest ទេ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)