(ក្រចេះ)៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយរថយន្ដបុកម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានឡើង នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវលេខ ៣៧៧ ក្រចេះ សំបូរ ខាងត្បូងស្ពានអណ្ដែងដូន ស្ថិតនៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ។

បើយោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ដ និងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា។

នគរបាលក្រុងក្រចេះ បានបញ្ចាក់បន្តថា រថយន្ដម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខ ក្រចេះ3A-09 06 បើកបរដោយឈ្មោះ អ៊ិន ប៊ុនណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

នគរបាលបានបន្តបន្ថែមថា អ្នកបើរថយន្តបានធ្វើដំណើរ ពីទិសខាងត្បូងទៅជើង ដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូស្កុបពី ពណ៍សរ ស្លាកលេខក្រចេះ 1C-92 92 បើកបរដោយឈ្មោះផូត ផល្លា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ បានស្លាប់នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើករថយន្ដបានរត់គេចខ្លួនបាត់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍។

សូមចម្រាបជូនថា សពជនជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯម៉ូតូ និងរថយន្ដ ត្រូវបាន នគរបាលជំនាញសណ្ដាប់ធ្នាប់ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងក្រចេះ៕