(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៩៧៩,៨៥៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៥,៣៣៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៩,៣៩៦នាក់ (ស្លាប់ ១៤៣,១៧៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៥១,៦៦៧នាក់ (ស្លាប់ ៤១,៥៨៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤២៦,០៥០នាក់ (ស្លាប់ ២៨,៥៣៤នាក់)
* ថៃ ឆ្លងចំនួន ១,៨៥០,៤៨២នាក់ (ស្លាប់ ១៨,៧៥៥នាក់)
* វៀតណាម ឆ្លងចំនួន ៨៨៤,៨៩៥នាក់ (ស្លាប់ ២១,៦២០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩៣,៥៧៦នាក់ (ស្លាប់ ១៨,៥១១នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៦៩,២៦១នាក់ (ស្លាប់ ៣០០នាក់)
* កម្ពុជា ឆ្លងចំនួន ១១៧,៦៤៤នាក់ (ស្លាប់ ២,៧២៥នាក់)
* ទ្បាវ ឆ្លងចំនួន ៣៤,៩៨៥នាក់ (ស្លាប់ ៥០នាក់)
* ព្រុយណេ ឆ្លងចំនួន ១១,៩០១នាក់ (ស្លាប់ ៨០នាក់)៕