(ព្រះសីហនុ)៖ សាលាបណ្តុះបណ្តាលវិជ្ជាជីវ:ដល់អ្នកញៀនគ្រឿងញៀនជាលើកទី១ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ត្រូវបានបើកឱ្យដំណើរការក្រោមអធិបតីភាពលោក ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ពិធីនេះ មានការចូលរួមជាគណ:អធិបតីពីលោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក អ៉ី ធារិន តំណាងអភិបាល និងជាប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ។

លោក វ៉ិត វ៉ាល់ដា ប្រធានមជ្ឈមណ្ឌលជាតិបានមានមតិស្វាគមន៍ ដោយបានបង្ហាញពីសកម្មភាពនានារបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្តនិងផ្អែកលើសហគមន៍ បានផ្តល់សេវាព្យាបាលដោយវេជ្ជសាស្ត្រ និងការស្តារនីតិសម្បទា រួមមាន ការពិគ្រោះយោបល់ ការអប់រំ បណ្តុះបណ្តាលបំនិនជីវិត និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ជនរងគ្រោះប្រើប្រាស់គ្រឿងញៀន ដែលមានស្ថានភាពធ្ងន់ធ្ងរ បាត់បង់សតិ ខ្វះឆន្ទៈ និងត្រូវការការព្យាបាល និងស្តារនីតិសម្បទារយៈពេលយូរ។

លោក ភេង នី នាយកវិទ្យាស្ថាន បានថ្លែងថា លោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតអោយវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ធ្វើកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ផ្តល់ជំនាញបច្ចេកទេសរយៈពេលខ្លីលើផ្នែកកសិកម្ម និងសេវាកម្ម ក្រោមគម្រោងកម្មវិធីទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២១ ជូនដល់បងប្អូនៗជាជនរងគ្រោះដោយសារគ្រឿងញៀន។

ក្នុងនាម លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងអំណរគុណនិងកោតសសើរដល់ក្រសួង ស្ថាប័ន អង្គភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ដែលខិតខំប្រឹងប្រែងក្នុងគាំទ្រ ជ្រោមជ្រែង ដាក់ឱ្យដំណើរការជាបឋមនូវមជ្ឈមណ្ឌលជាតិព្យាបាលស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកសហគមន៍ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ។

លោក ធូ ស៊ុន បានថ្លែងដោយសាទរ ដល់គំនិតផ្តួចផ្តេីមក្នុងការរៀបចំវគ្គបណ្តុះបណ្តាលេជាលើកទី១ ថ្វីត្បិតមជ្ឈមណ្ឌលជាតិយើងមិនទាន់សម្ពោធដាក់ឱ្យដំដំណើរការជាផ្លូវការ ដោយកត្តារីករាលដាលនូវជំងឺកូវីដ-១៩ ប៉ុន្តែ យើងបានដំដំណើរការេជាបណ្តោះអាសន្នជួយសម្រាលភាពចង្អៀតណែនដោយអ្នកញៀនគ្រឿងញៀនធ្ងន់ធ្ងរ ហេីយបានបញ្ចប់ការព្យាបាលបន្សាបបឋមនៅតាមមណ្ឌលបណ្តោះអាសន្នរាជធានី-ខេត្តនានារយ:ពេល៦ខែរួច រាល់ ដើម្បីបន្តការព្យាបាលស្តារនីតិសម្បទានិងបណ្តុះបណ្តាលចំណេះជំនាញគ្រប់ជ្រុងជ្រោយស្របតា មទីផ្សារការងារអាចចិញ្ចឹមជិវិតបង្ការការលាប់ឡេីងវិញ ពេលពួកគេត្រូវសមាហរណកម្មទៅរស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍។

ជាមួយគ្នានេះ លោក ធូ ស៊ុន បានណែនាំឱ្យក្មួយៗដែលជាជនរងគ្រោះកំពុងសម្រាកព្យាបាលស្តារនីតិសម្បទាផ្តាច់សារធាតុញៀន និងជាសិក្ខាកាមទាំងអស់ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ ដើម្បីបានចេះស្ទាត់នូវរាល់ចំណេះជំនាញសម្រាប់ជាធនធានចិញ្ចឹមជិវិត ក្លាយជាកូនល្អ ប្រជាពលរដ្ឋល្អ ជាមនុស្សមានប្រយោជន៍ជួយដល់ក្រុមគ្រួសារ និងសហគមន៍៕