(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌកំបូល បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនីដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដោយក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិនៅទូទាំងខណ្ ឌសូមអញ្ជើញរុះរាន់មកទទួលប័ណ្ណចាក់វ៉ាក់សាំងទាំងអស់គ្នា។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌកំបូល ដែលបានប្រកាសនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ។

រដ្ឋបាលខណ្ឌ បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដែលបានចាក់វ៉ាក់សាំងបង្ការជំជឺកូវីត-១៩ ដោយក្រុមគ្រូពេទ្យកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងក្របខ័ណ្ឌទូទាំងខណ្ឌ សូមអញ្ជើញទាក់ទងនៅសាលាសង្កាត់ទាំង៧ ដែលមានមន្ត្រីសាលាសង្កាត់ប្រចាំការរង់ចាំសម្របសម្រួលផ្ដល់ប័ណ្ណសម្គាល់ចាក់សាំងជូនបងប្អូនចាប់ពីថ្ងៃ២២ ខែតុលាឆ្នាំ២០២១នេះតទៅរៀងរាល់ម៉ោងធ្វើការ៕