(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤៨នាក់, ជាសះស្បើយ ៣២៧នាក់, ស្លាប់ចំនួន១១នាក់ (៧នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៣លាន ២៦ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩៤ម៉ឺននាក់ និងជាសះស្បើយជាង ២២០លាន ៤៥ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបែងចែករវាង អ្នកស្លាប់ដោយសារជំងឺកូវីដ និងអ្នកស្លាប់ដោយមូលហេតុផ្សេងៗ ឱ្យបានច្បាស់លាស់

៤៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលការបើកជើងហោះហើរឡើងវិញជាមួយប្រទេសថៃ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងហ្វីលីពីនជាដើម

៥៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ ក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជាផលិតមាសបានជាង ៧០០គីឡូក្រាម

៦៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ ដើម្បីពិភាក្សា និងអនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញ

៧៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការឡើងវិញ នូវការរៀបចំកម្មវិធីប្រជុំ កម្មវិធីសម្ពោធ និងបើកដំណើរការសេដ្ឋកិច្ច

៨៖ កម្ពុជាគ្រោងដាក់ចេញគោលការណ៍បដិការជាមួយថៃ ដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរ អាចឆ្លងកាត់ទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក

៩៖ លោក សុខ ទូច៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសកើតចេញពីឆន្ទៈខ្មែរ ហើយបានអស់សុពលភាពក្រោយបង្កើតរដ្ឋធម្មនុញ្ញ (

១០៖ លោក សុខ ទូច៖ ការដាក់រូបសម្តេចតេជោ ហ៊ុន សែន លើក្រដាសប្រាក់ជារឿងត្រឹមត្រូវបំផុត, សម្តេចតេជោជាអ្នកនាំអំណាចថ្វាយសម្តេច នរោត្តម សីហនុ

- ព័ត៌មាន Fresh News Plus

១៖ Facebook ចុះកិច្ចព្រមព្រៀង «កម្មសិទ្ធិបញ្ញា» ជាមួយស្ថាប័នព័ត៌មាន បារាំង ខណៈ Facebook News នឹងដាក់ឱ្យប្រើ ក្នុង ប្រទេសនេះនៅឆ្នាំ២០២២

២៖ ក្រុមហ៊ុន Google កាត់បន្ថយថ្លៃសេវាកម្មនៅលើ Play Store រហូតដល់ ១៥ភាគរយ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)