(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានវ៉ាក់សាំងស៉ីណូវ៉ាក់ (Sinovac) ចំនួន១២៤,៨០០ដូសទៀត តាមរយៈយន្តការ COVAX (COVAX Facility)។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះមានការមកដល់នៃវ៉ាក់សាំង Siovac ចំនួន ១២៤,៨០០ដូសតាមរយៈ COVAX Facility ដែលមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨៖១៥នាទីល្ងាចនេះ តាមជើងហោះហើរលេខ CS 605 (HKG-PNH)»

លោកស្រី យក់ សម្បត្តិ និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា អញ្ជើញទៅទទួលយកវ៉ាក់សាំងជាង១២ម៉ឺនដូសនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕