(ភ្នំពេញ)៖ នៅមុនមួយថ្ងៃ នៃខួបលើកទី៣០ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកយកប្រវត្តិ និងរឿងរ៉ាវ ដែលនាំឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

ការបកស្រាយរបស់លោកបណ្ដិត បានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្នុងវេទិកាតុមូលស្តីពី «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា។

វេទិកានេះ មានវាគ្មិនចូលរួមមួយចំនួនដូចជា៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា, លោកបណ្ឌិត មាស នី អ្នកវិភាគ និងតាមដានការអភិវឌ្ឍសង្គម និងលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

ខាងក្រោមនេះជាការបកស្រាយរបស់ លោកបណ្ឌិត គិន ភា អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស៖