(ភ្នំពេញ)៖ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានចុះសិក្សាបណ្ដើរៗ ចំពោះក្រុមការងារ និងប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅតាមបណ្ដារសង្កាត់និមួយៗ បន្ទាប់ពីលោក ចុះពិនិត្យមណ្ឌលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងឆ្លៀតជម្រុញការងាររៀបចំទីតាំងស្នាក់ការគណបក្សសង្កាត់ច្រាំងចំរេះទី១។

លោក ជុំ បាយ័នវិបុល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមបណ្ដារសង្កាត់ទាំង៧ ឱ្យបានគ្រប់គ្នា ឫឆែកតាមវេបសាយ Voterlist.nec.gov.kh ឱ្យបានត្រឹមត្រូវ និងជម្រុញឱ្យក្រុមការងារយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចពិនិត្យបញ្ជី និងការចុះឈ្មោះបោះឆ្នោត ឱ្យបានល្អប្រសើរ សម្រាប់បម្រើជូនប្រជាពលរដ្ឋ ក្រៅពីការចូលរួមចលនាប្រជាពលរដ្ឋ ឱ្យបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ទាំងនៅតាមទីតាំងមណ្ឌលចាក់វ៉ាក់សាំងនានា៕