(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៩០៧,១៥៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៤,២១៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៧,៨៣៤នាក់ (ស្លាប់ ១៤៣,១២០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧៤០,១១១នាក់ (ស្លាប់ ៤១,២៣៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៤១៣,៥៩២នាក់ (ស្លាប់ ២៨,២៣៤នាក់)
* ថៃ ឆ្លងចំនួន ១,៨២១,៥៧៩នាក់ (ស្លាប់ ១៨,៥៥៩នាក់)
* វៀតណាម ឆ្លងចំនួន ៨៧៧,៥៣៧នាក់ (ស្លាប់ ២១,៤៨៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩១,៥៨៤នាក់ (ស្លាប់ ១៨,៤៦៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៦២,០២៦នាក់ (ស្លាប់ ២៨០នាក់)
* កម្ពុជា ឆ្លងចំនួន ១១៧,៣៥២នាក់ (ស្លាប់ ២,៧០៤នាក់)
* ទ្បាវ ឆ្លងចំនួន ៣៣,៩៩៨នាក់ (ស្លាប់ ៤៩នាក់)
* ព្រុយណេ ឆ្លងចំនួន ១១,៥៤២នាក់ (ស្លាប់ ៧៩នាក់)៕