(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៥១នាក់, ជាសះស្បើយ៣៦៦នាក់, ស្លាប់ចំនួន១១នាក់ (៧នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤២លាន ៧៨ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩៣ម៉ឺននាក់ និងជាសះស្បើយជាង ២២០លាននាក់!

៣៖ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ១៤ វិច្ឆិកា ១៩៩១៖ សម្តេចតេជោ ហ៊ុន សែន ប្រៀបបានជាអង្គរក្សដ៏មោះមុតម្នាក់ពាក់អាវក្រោះការពារគ្រាប់កាំភ្លើង ឈរទន្ទឹមក្បែរព្រះអង្គជានិច្ច ប្រសិនមានអ្វីកើតឡើងចំពោះព្រះអង្គ សម្តេចនឹងឱបព្រះអង្គដើម្បីការពារគ្រាប់កាំភ្លើងឲ្យបានជាដាច់ខាត

៤៖ កូរ៉េខាងជើង ថាសហរដ្ឋអាមេរិកមានប្រតិកម្មហួសហេតុពេក ចំពោះការធ្វើតេស្ដមីស៊ីលរបស់ខ្លួន

៥៖ សម្តេចតេជោ ហ៊ុន សែន៖ គួរស្វែងយល់ឱ្យច្បាស់ ចំពោះរូបថតរំលឹកប្រវត្តិសាស្ត្រកាលពី៣០ឆ្នាំមុន ហើយត្រូវបានរំលេចលើក្រដាសប្រាក់ថ្មី

៦៖ សម្ដេចតេជោ ហ៊ុន សែន៖ មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ សារសម្លេងចែកចាយនៅថ្ងៃនេះជាសារសម្លេងចាស់ឆ្នាំ២០២០

៧៖ លោក ដូណាល់ ត្រាំ ត្រៀមដាក់ឲ្យដំណើរការ បណ្តាញសង្គមផ្ទាល់ខ្លួនឈ្មោះ «TRUTH Social» ឬ «សង្គមពិត»

៨៖ ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេចកំណត់នីតិវិធីប្រតិបត្តិស្តង់ដា ធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ

៩៖ អង្គការ NATO នឹងឯកភាពគ្នាលើ «ផែនការមេ» ដើម្បីទប់ទល់ជាមួយរុស្ស៊ី

១០៖ ស្អែកនេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ ពិនិត្យរបៀបវារៈមួយចំនួន

១១៖ ចិនបិទសាលារៀន និងលុបចោលជើងហោះហើររាប់រយ ដើម្បីទប់ទល់ការផ្ទុះករណីឆ្លងកូវីដ-១៩ថ្មីៗ

១២៖ រ៉ែមាសនៅខេត្តមណ្ឌលគិរី នឹងអាចចម្រាញ់មាសបាន២.៥តោនក្នុង១ឆ្នាំដំបូង ខណៈរយៈពេល៤ខែចម្រាញ់រ៉ែមាស បាន៧៤៧គីឡូក្រាម

១៣៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៨០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ២,០០០នាក់ស្លាប់ក្នុង១ថ្ងៃ

១៤៖ ថៃ៖ មនុស្ស ៩,៧២៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៣នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

១៥៖ ឥណ្ឌាប្រកាសលទ្ធផលដ៏គាប់ប្រសើរមួយ នៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានចំនួន «១ពាន់លានដូស»

១៦៖ មូលនិធិ IMF៖ អាហ្វហ្កានីស្ថានប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ច ៣០ភាគរយ ស្ថិតក្រោមការកាន់កាប់របស់ក្រុមតាលីបង់

- ព័ត៌មាន Fresh News Plus

១៖ ចក្រភពអង់គ្លេសពិន័យ Facebook ជាប្រាក់ជិត ៧០លានដុល្លារ ចំពោះការបំពានបទបញ្ជានៅក្នុងកិច្ចព្រមព្រៀងទិញក្រុមហ៊ុន Giphy

២៖ ក្រុមហ៊ុន PayPal ហ៊ានចំណាយប្រាក់ ៤៥ពាន់លានដុល្លារអាមេរិក ទិញយកបណ្ដាញសង្គម Pinterest

៣៖ ក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី៤ Oppo ប្រកាសបង្កើតបន្ទះឈីបស្មាតហ្វូនដោយខ្លួនឯង ខណៈវិបត្តិកង្វះបន្ទះឈីបជាសកលនៅតែបន្ត

៤៖ Angelina Jolie បណ្តើរកូនៗទាំង៥ ចូលរួមពិធីបើកសម្ពោធរឿង «Eternals» បង្កឲ្យមានការចាប់អារម្មណ៍មិនស្ទើរ

៥៖ លោក Bruce ថា ការងារនៅ Newcastle អាចជាតួនាទី ជាអ្នកចាត់ការចុងក្រោយ បន្ទាប់ពីលោកលាឈប់

៦៖ Jack Ma ធ្វើទស្សនកិច្ចទៅកាន់ប្រទេសអេស្ប៉ាញ ដែលជាដំណើរកម្សាន្តក្រៅប្រទេសលើកដំបូង បន្ទាប់ពីបាត់មុខជាសាធារណៈប្រមាណ១ឆ្នាំ

៧៖ ជិត៧០ភាគរយ នៃកីឡាករលេងនៅ English Premier League ទទួលបានវ៉ាក់សាំងពេញលេញ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)