(កំពត)៖ ក្រោយពីមានការចោទប្រកាន់ជាបន្តបន្ទាប់ថា លោកសេង សម្បត្តិ អគ្គនាយកក្រុមហ៊ុនសេង សម្បត្តិ រៀល អុីស្ទេក ឯ.ក ឃុបឃិតគ្នាជាមួយមន្ត្រីអាជ្ញាធរទិញ លក់ដីអាងទឹករបស់រដ្ឋ ហើយបំពានយកដីរបស់ប្រជាពលរដ្ឋចំនួន៤គ្រួសារ នៅក្នុងស្រុកដងទង់ ខេត្តកំពត រួចមក លោក សេង សម្បត្តិ បានចេញមុខបំភ្លឺជាសាធារណៈ និងបដិសេធទៅលើការចោទប្រកាន់ខាងលើនេះ ដោយលោកអះអាងថា លោកទិញដីពីប្រជាពលរដ្ឋអាស្រ័យផលនៅលើដីនោះ មានមន្ត្រីអាជ្ញាធរទទួលស្គាល់ និងបង់ពន្ធត្រឹមត្រូវ ។

លោក សេង សម្បត្តិ បានអះអាងថា ដីទាំងអស់មានទំហ៊ំជាង១១ ហិកតា មានទីតាំងនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត មានម្ចាស់កាន់កាប់ និងអាស្រ័យផលចំនួន១៩ គ្រួសារ ស្មើមនុស្ស៣០នាក់ ដោយរាល់ការទិញ លក់គឺមានការឯកភាពផ្ដិតមេដៃពីភាគីអ្នកលក់ មានអាជ្ញាធរមូលដ្ឋានតាំងពីភូមិរហូតដល់ខេត្តទទួលស្គាល់ ហើយលោកដាក់ពាក្យស្នើសុំបណ្ណកម្មសិទ្ធិ មានមន្ត្រីអាជ្ញាធរជំនាញចុះវាស់វែង ប្រកាសជាសាធារណៈ និងបង់ពន្ធប្រថាប់ត្រាត្រឹមត្រូវ មិនមានអ្នកជំទាស់អ្វីឡើយ ទើបតែនៅពេលថ្មីៗនេះ មានមនុស្សមួយចំនួនញុះញង់ និងផ្សព្វផ្សាយព័ត៌មានថា លោកឃុបឃិតគ្នាជាមួយមន្ត្រីអាជ្ញាធរទិញ លក់ដីអាងស្តុកទឹក និងបំពានទៅលើដីប្រជាពលរដ្ឋចំនួន៤គ្រួសារទៅវិញ។

ខាងក្រោមនេះ ជាលិខិតបំភ្លឺជាសាធារណៈរបស់លោក សេង សម្បត្តិ អគ្គនាយកក្រុមហ៊ុនសេង សម្បត្តិ រៀល អុីស្ទេក ឯ.ក ៖