(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤២, ៧៨៦,៣៦៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៩៣៧,៤១០នាក់ និងជាសះស្បើយឡើងវិញ ២២០,០៦៣,៦០៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៦,០៨២,០៧០នាក់ ស្លាប់ចំនួន ៧៥១,៦៩២នាក់ និងជាសះស្បើយចំនួន ៣៥,៧៩៩,២៣៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ១២៦,៦៨២នាក់ ស្លាប់ចំនួន ៤៥២,៨៤៤នាក់ និងជាសះស្បើយ ៣៣,៤៨៨, ១៨១នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៦៨០,៤៨៩នាក់ ស្លាប់ ៦០៤,៣០៣នាក់ និងជាសះស្បើយ ២០,៨៦១,០៥៥នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖