(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តី ជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់ អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។

អគ្គិសនីកម្ពុជាបានឲ្យដឹងថា ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់ អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុត ស្នើសុំអភ័យទោសទុកជាមុន៕

សូមអានសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ដូចខាងក្រោម៖