(ព្រះវិហារ)៖ សម្ភារបច្ចេកទេសដាំដុះដំណាំបន្លែជាច្រើនមុខ ជាគម្រោងថវិការរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ដឹកនាំក្រុមការងារ នាំយកទៅចែកជូនដល់កសិករនៅភូមិសែនគង់ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

លោក ពឹង ទ្រីដា បានថ្លែងថា៖ «សម្ភារបច្ចេកទេសដាំដុះដំណាំបន្លែ ដោយប្រើប្រាស់ប្រព័ន្ធសន្សំសំចៃទឹក ដែលនាំយកមកចែកជូនកសិករនៅពេលនេះ ជាគម្រោងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២១ សម្ភារទាំងនេះរួមមាន កៅស៊ូក្រាលគ្របរងបន្លែ ប្រព័ន្ធដំណក់ទឹក វ៉ានដំណក់ទឹក និងសំណាញ់ទ្រើង»

ប្រធានមន្ទីរ បានបញ្ជាក់ថា គោលបំណងដែលចុះចែកសម្ភារទាំងនេះជូនដល់កសិករ គឺដើម្បីជួយចែករំលែកបច្ចេកទេសថ្មីៗ និងការលើកទឹកចិត្តដល់កសិករដែលខិតខំធ្វើផលិតកម្មដំណាំបន្លែ ព្រមទាំងជួយជរុញទឹកចិត្តឱ្យគាត់ខិតខំ ដាំដុះដំណាំបន្លែប្រកបដោយគុណភាព ត្រូវស្តង់ដាទីផ្សារ និងបានទិន្នផលខ្ពស់៕