(ភ្នំពេញ)៖ និយ័តករទូគមនាគមន៍កម្ពុជា ព្រមានលុបចោលគេហទំព័រ (Website-វេបសាយ) ជាង១០០ បើម្ចាស់មិនព្រមទូទាត់ថ្លៃសេវាចុះបញ្ជី.kh ដែលបានជំពាក់ទេនោះ។

យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១៩ ខែតុលា នេះ និយ័តករទូគមនាគមន៍កម្ពុជា ទុកពេលឱ្យម្ចាស់គេហទំព័រទាំងនេះ ចូលខ្លួនបង់ថ្លៃសេវាដែលជំពាក់ត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងសេចក្តីជូនដំណឹងបានព្រមានថា បើម្ចាស់គេហទំព័រមិនទៅបង់ថ្លៃសេវាទេ គេហទំព័រទាំងនេះនឹងត្រូវលុបចោល៕