(​កោះកុង)៖​ បុរសជាប្តីបានរងរបួសធ្ងន់ធ្ងរ ​នៅក្នុងអំពើហិង្សាក្នុងគ្រួសារមួយ កើតឡើងនៅភូមិស្មាច់ង៉ាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិ ខេត្តកោះកុង នៅល្ងាចថ្ងៃទី៦ ​ខែមេសា ឆ្នាំ២០១៦។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីនេះបានកើតឡើង ខណៈដែលប្តីផឹកស្រាស្រវឹង ដេញកាប់កូនរួចប្រពន្ធទៅឃាត់ចាប់យក កាំបិត ពេលនោះប្តីងាកមក រកវាយប្រពន្ធវិញ ក៏ត្រូវប្រពន្ធកាប់មួយកាំបិត ត្រូវចំចង្កេះបណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។

បន្ទាប់ពីរងរបួសបុរសជាប្តីត្រូវបានញាតិមិត្ត បញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ។ ក្រោយកើតហេតុស្ត្រីជាប្រពន្ធ ត្រូវបាន ឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។ នគរបាលបានឲ្យដឹងបន្ថែមថា បុរសរងគ្រោះគឺឈ្មោះ ង៉ែត ណេង អាយុ៥៤ឆ្នាំ ចំណែកប្រពន្ធ ជាជនសង្ស័យគឺឈ្មោះ ង៉ែត គាង អាយុ៤៨ឆ្នាំ៕