(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៧៥នាក់, ជាសះស្បើយ២៧១នាក់, ស្លាប់ចំនួន១១នាក់ (៨នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤១លាន ៨៦ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩២ម៉ឺននាក់ និងជាសះស្បើយជាង ២១៩លាន ១៩ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យចៀសវាងបញ្ជូនអ្នកជំងឺកូវីដ១៩ ពីខេត្តមកព្យាបាលនៅរាជធានីភ្នំពេញ ព្រោះអាចបង្កឱ្យគ្រោះថ្នាក់

៤៖ កូរ៉េខាងជើងបាញ់សាកល្បង គ្រាប់មីស៉ីលបាលីស្ទីកទៀតហើយ, នេះបើតាមប្រភពពីកូរ៉េខាងត្បូង និងជប៉ុន

៥៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវអ្នកមិនទាន់ចាក់វ៉ាក់សាំង ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

៦៖ ចិនកំពុងពិចារណាច្បាប់ថ្មី ដែលនឹងដាក់ «ពិន័យឪពុកម្តាយ» ប្រសិនបើកូនមានអត្តចរិតមិនល្អ ឬប្រព្រឹត្តបទឧក្រិដ្ឋ

៧៖ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែតុលា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣

៨៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៥១,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៦០នាក់ស្លាប់ក្នុង១ថ្ងៃ

៩៖ ក្រសួងសុខាភិបាល ណែនាំអភិបាលរាជធានី-ខេត្ត ចាត់ចែងចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកបានជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ១៩ និងអ្នកមានជំងឺប្រចាំកាយ

១០៖ ថៃ៖ មនុស្សជាង ៩,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

១១៖ ក្រសួងការពារជាតិ ស្នើឱ្យជនដែលយកឈ្មោះ និងឡូហ្គោក្រសួងទៅបង្កើត Telegram ត្រូវប្តូរចេញជាបន្ទាន់

១២៖ មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយរាប់រយនាក់ ក្រោយរងសម្ពាធពីអាស៊ាន

១៣៖ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សាទរកម្ពុជាអាចគ្រប់គ្រងជំងឺកូវីដ និងសន្យាជួយសេដ្ឋកិច្ចកម្ពុជាកំលុងវិបត្តិកូវីដ១៩

១៤៖ តំបន់ជាច្រើននៅរុស្ស៉ីតម្រូវឲ្យប្រជាជនស្កេន QR Code ពេលចូលទៅទីតាំងនានា ខណៈអត្រាឆ្លងកូវីដ-១៩ កំពុងកើនឡើងយ៉ាងគំហុក

១៥៖ របាយការណ៍ ៖ គ្មានករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទេ នៅថ្ងៃទី១៨ ខែតុលា

១៦៖ នាវាទ័ពជើងទឹកចិននិងរុស្ស៉ីសរុប ១០គ្រឿង ចល័តឆ្លងកាត់ច្រកសមុទ្រជប៉ុន

១៧៖ បេសកជនជាន់ខ្ពស់អាមេរិកប្រចាំអាហ្វហ្កានីស្ថាន លាលែងពីតំណែង ក្រោយការដកខ្លួនយ៉ាងចលាចលរបស់អាមេរិក

១៨៖ អតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិកាហ្សាក់ស្ថាន ស្លាប់យ៉ាងប្លែកដោយសារលោកផ្តួចផ្តើមឱ្យបិទ និងកម្ទេចចោលមន្ទីរពិសោធន៍ជីវសាស្រ្ត របស់កងទ័ពអាមេរិកនៅកាហ្សាក់ស្ថាន

- ព័ត៌មាន Fresh News Plus

១៖ មហាព្រឹត្តិការណ៍ធំលំដាប់ទី២ប្រចាំឆ្នាំរបស់ Apple យប់មិញនេះ មានផលិតផលអ្វីខ្លះត្រូវបានប្រកាសបង្ហាញ?

២៖ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិន Xiaomi នឹងចាប់ផ្ដើមផលិតរថយន្តផ្ទាល់ខ្លួននៅឆ្នាំ២០២៤

៣៖ កម្មវិធី Telegram មានការទាញយកពី Play Store រហូតដល់ ១ពាន់លានដង

៤៖ តារារ៉េបល្បីឈ្មោះ Kanye West ស្នើតុលាការប្តូរឈ្មោះចេញ ក្រោយល្បីរឿងលែងលះជាមួយ Kim Kardashian

៥៖ Lacazette ស៊ុតគ្រាប់តាមស្មើឲ្យ Arsenal ចុងម៉ោង នៅពេល Crystal នាំមុខ ២-១

៦៖ Neymar ត្រូវបានដកឈ្មោះចេញពីការប្រកួត UCL របស់ក្លិប PSG ពេលប៉ះ Leipzig យប់នេះ ដោយសាររបួសក្រលៀន

៧៖ អ្នកចាំទីក្លិប Norwich កីឡាករ Barden ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឃើញមានជំងឺមហារីកពងស្វាស

៨៖ វៀតណាមសម្រេចរៀបចំស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២២ តែកម្ពុជាត្រូវធ្វើសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ចុងឆ្នាំនេះ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)