(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តំណាងលោករដ្ឋមន្ត្រី កើត រិទ្ធ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានទទួលជួបពិភាក្សាការងារជាមួយតំណាងអង្គការ UNESCO អំពីការរៀបចំកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើរបៀបវារៈចំនួន៣ តាមប្រព័ន្ធ Zoom។

របៀបវារៈសំខាន់ៗចំនួន៣ ដែលបានលើកយកមកពិភាក្សានាពេលនេះរួមមាន៖

ទី១៖ ការពង្រឹងសមត្ថភាពលើការកែទម្រង់ច្បាប់ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ចៅក្រម និងព្រះរាជអាជ្ញាក្នុងការអនុវត្តច្បាប់ និងអ្នកនាំពាក្យនៅតាមតុលាការ ក្នុងកិច្ចការទំនាក់ទំនងសាធារណៈ និងសារព័ត៌មាន។

ទី២៖ ការផ្តល់កិច្ចគាំទ្រដល់ក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាន និងការអនុវត្តល្អរបស់តុលាការនៅក្នុងអាស៊ាន។

និងទី៣៖ ការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន៕