(ស្ទឹងត្រែង)៖ លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ស្ថានភាពនៅតាមដងទន្លេមេគង្គ, ទន្លេសេកុង, ទន្លេសេសាន និងទន្លេងស្រែពក បានបន្តឡើងបន្តិចដែលបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងគំហុកជាប់ៗគ្នា។

លោក ប៉ាង ប៉េង បានឱ្យដឹងថា សម្រាប់ស្ថានភាពទឹកជំនន់នេះបានបង្កផលប៉ះពាល់ដល់មួយចំនួនរួមមាន៖ ស្រុកសៀមប៉ាង ស្រុកសេសាន និងបុរីអូរស្វាយសែនជ័យ និងនៅផ្នែកខាងលើ នៃខេត្តស្ទឹងត្រែង ជាដើម។

ស្ថានភាពទឹកធ្ងន់ធ្ងរមានចំនួន២ស្រុក គឺស្រុកសៀមប៉ាង និងស្រុកសេសាន នៅឃុំកំភុន ចំណុចភូមិកាតូត និងឃុំក្បាលរមាស ដោយមានប្រជាពលរដ្ឋមួយចំនួនតូច បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផងដែរ៕