(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៨១៩,៦៥១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧២,៧៧១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៥,៣៨៤នាក់ (ស្លាប់ ១៤២,៩៩៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧២៧,២៨៦នាក់ (ស្លាប់ ៤០,៧៦១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣៩៦,១២១នាក់ (ស្លាប់ ២៧,៩៩៣នាក់)
* ថៃ ឆ្លងចំនួន ១,៧៩៣,៨១២នាក់ (ស្លាប់ ១៨,៣៣៦នាក់)
* វៀតណាម ឆ្លងចំនួន ៨៦៧,២២១នាក់ (ស្លាប់ ២១,២៦៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៨៨,៨៧៥នាក់ (ស្លាប់ ១៨,៣៨៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៥០,៧៣១នាក់ (ស្លាប់ ២៣៩នាក់)
* កម្ពុជា ឆ្លងចំនួន ១១៦,៨៦០នាក់ (ស្លាប់ ២,៦៧០នាក់)
* ទ្បាវ ឆ្លងចំនួន ៣២,៣១៤នាក់ (ស្លាប់ ៤០នាក់)
* ព្រុយណេ ឆ្លងចំនួន ១១,០៤៧នាក់ (ស្លាប់ ៧៦នាក់)៕