(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ឧបាសក ម៉ុក សាខន ដែលត្រូវជាឪពុកបង្កើតលោក ករុណា ពេជ្រ។ នេះបើតាមលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែតុលានេះ។

ក្នុងលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា មានក្តីរំជួលចិត្តឥតឧបមា និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពឧបាសក ម៉ុក សាខន ត្រូវជាឪពុករបស់លោក ករុណា ពេជ្រ កាលពីថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ៨៖០២ នាទីព្រឹក ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ដោយក្តីស្រណោះ អាឡោះអាល័យ ចំពោះការបាត់បង់ឧបាសក ម៉ុក សាខន ដែលជាការបាត់បង់នូវឪពុក និងជីតាប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ជ្រាលជ្រៅចំពោះកូន កូនប្រសារ ចៅ និងចៅទួតជាទីស្រឡាញ់។

ខ្ញុំ និងសហការីសូមឧទ្ទិស បួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសក ប៉ុក សាខន ឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖