(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ បានឡើងកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្មី ជាផ្លូវការហើយ ព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៦នេះ ដោយពិធីផ្ទេរតំណែង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រៀបចំឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

សូមជម្រាបថា លោក ប៉ាន សូរស័ក្តិ ជាអតីតរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឡើងកាន់តំណែងរដ្ឋមន្ត្រីនេះ ខណៈលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវទទួលតំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយត្រូវបានតែងតាំងជាផ្លូវការនៅថ្ងៃទី៦ ខែមេសាម្សិលមិញ៕