(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៧៦៧,០៩៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧២,០៦៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៣៤,០១១នាក់ (ស្លាប់ ១៤២,៩៣៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៧១៣,៥០៩នាក់ (ស្លាប់ ៤០,៥៨០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣៨៤,៥៤២នាក់ (ស្លាប់ ២៧,៨៥៨នាក់)
* ថៃ ឆ្លងចំនួន ១,៧៨៣,៧០១នាក់ (ស្លាប់ ១៨,២៧៣នាក់)
* វៀតណាម ឆ្លងចំនួន ៨៦០,៨៦០នាក់ (ស្លាប់ ២១,១៣១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៨៦,៨៥១នាក់ (ស្លាប់ ១៨,៣២៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៤៥,១២០នាក់ (ស្លាប់ ២២៤នាក់)
* កម្ពុជា ឆ្លងចំនួន ១១៦,៤០៧នាក់ (ស្លាប់ ២,៦៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ៣១,៧៣៦នាក់ (ស្លាប់ ៣៨នាក់)
* ព្រុយណេ ឆ្លងចំនួន ១០,៣៥៦នាក់ (ស្លាប់ ៦៨នាក់)៕