(ភ្នំពេញ)៖ «បុរីទារក និងកុមារជាតិ» កំពុងចិញ្ចឹម និងមើលថែកុមារកំព្រា និងកុមារពិការ ដែលសុទ្ធសឹងជាក្រុមមនុស្សបញ្ហាអូទីសឹម (autism) ចំនួន ១៦០នាក់។ បុរីនេះ ដំណើរការទៅបាន អាស្រ័យដោយមានជំនួយពីរាជរដ្ឋាភិបាលកម្ពុជា និងសប្បុរសជនជាដើម។ ក្នុងនោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានមូលនិធិ ហោ ណាំហុង-បុរី ហោ បានបរិច្ចាគធនធានជាប្រចាំខែ ហើយតាំងពីខែឧសភា ឆ្នាំ២០១៩ រហូតមកដល់ឥឡូវនេះ សរុបចំនួន ២៨៥,០០០ដុល្លារអាមេរិក។

បុរីទារក និងកុមារជាតិ បានសម្តែងនូវការដឹងគុណចំពោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជាអតីតប្រមុខការទូតកម្ពុជាមួយរូប ដ៏មានទេព្យកោសល ដែលបានយកចិត្តទុកដាក់ចំពោះក្រុមមនុស្សលំបាក និងអភ័ព្វ ឲ្យមានជីវិតដ៏ប្រសើរ។ បុរីនេះចាត់ទុកថា ជំនួយមនុស្សធម៌របស់មូលនិធិ ហោ ណាំហុង-បុរី ហោ គឺជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ ជាពិសេសគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំពីសម្តេចតេជោ ហ៊ុន សែន ស្តីពីការលើកកម្ពស់សុខុមាលភាពរបស់កុមារ ឲ្យកាន់តែមានប្រសិទ្ធភាព៕

ចង់ជ្រាបច្បាស់ សូមទស្សនាបទយកការណ៍ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖