(បន្ទាយមានជ័យ)៖ មន្ត្រី សាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តី និងមន្ទីរពាណិជ្ជកម្មខេត្ត បានចុះដកហូតផលិតផល ខូចគុណភាព និងហួសកាលបរិច្ឆេទ ប្រើប្រាស់នៅតាមផ្ទះ និងតូបលក់ទំនិញក្នុងទីផ្សារ ស្ថិតនៅផ្សារដើមពុទ្រា សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

កម្លាំងចម្រុះបានធ្វើការដកហូតមុខទំនិញចម្រុះបានចំនួន ៥៣.៤០១គីឡូក្រាម ត្រៀមយកទៅកំទេចចោល បន្ទាប់ពីទំនិញទាំងអស់នេះត្រូវក្រុមឈ្មួញធ្វើសកម្មភាព លួចដឹកជញ្ជួនខុសច្បាប់ តាមច្រក របៀងចេញពីប្រទេសថៃ យកមកដាក់លក់តាមទីផ្សារ។

ទំនិញខូចគុណភាពទាំងអស់ រួមមាន៖

* មីកញ្ចប់តូចចម្រុះ ចំនួន ៨៧កញ្ចប់ ស្មើ ៧.៣៩គីឡូក្រាម
* មីកំប៉ុងចម្រុះ ចំនួន ៣៣០កំប៉ុង ស្មើ ១៩.៨គីឡូក្រាម
* មីកញ្ចប់ធំចម្រុះ ចំនួន ៩១កញ្ចប់ ស្មើ ១១.៨៣គីឡូក្រាម
* ទឹកផ្លែឈើកញ្ចប់ចម្រុះ ចំនួន ១៦កញ្ចប់ ស្មើ ២.៤គីឡូក្រាម
* ស្រាបៀ Black Panther ចំនួន ១កំប៉ុង ស្មើ ០.៣៣លីត្រ
* នំប្រៃតូច ចំនួន ១៤កញ្ចប់ ស្មើ ១.៥៤គីឡូក្រាម
* នំប្រៃធំ ចំនួន ០៧កញ្ចប់ ស្មើ ២.៥៧៦គីឡូក្រាម
* សណ្តែកដីបំពង ២១កញ្ចប់ ស្មើ ១.៥៤គីឡូក្រាម
* នំពោត ចំនួន ០៥កញ្ចប់ ស្មើ ០.២៨គីឡូក្រាម
* នំសូឡៃត៍ ចំនួន ១៩កញ្ចប់ ស្មើ ០.៣៤គីឡូក្រាម
* ភេសជ្ជៈ Vita Mill ចំនួន ០៥ដប ស្មើ ១.៦៥លីត្រ
* ទឹកដោះគោជូ ចំនួន ១៤ដប ស្មើ ១.៩៦លីត្រ
* ទឹកដោះគោក្រហម ចំនួន ០៤ប្រអប់ ស្មើ ១លីត្រ
* ទឹកដោះគោ Hi Q1 ចំនួន ០៥ដប ស្មើ ០.៩លីត្រ
* ទឹកដោះគោ Omega ចំនួន ០៣ដប ស្មើ ០.២៧លីត្រ
* ទឹកបូទើយ ចំនួន ០៣ដប ស្មើ ០.៦លីត្រសរុបមានចំនួន ៥៣.៤០១គីឡូក្រាម៕