(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីជូនដំណឹងបើកឱ្យដំណើរការឡើងវិញនូវផ្សារក្រុងព្រៃវែង ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្ដព្រៃវែង ចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះតទៅ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែតុលានេះ។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា «ដោយមានសភាពស្ងប់ស្ងាត់ ពុំមានការបង្កហានិភ័យនៃជំងឺកូវីដ១៩ និងដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនអាជីវករក្នុងការប្រកបមុខរបរ និងជីវភាពរស់នៅប្រចាំថ្ងៃសូមបើកឱ្យដំណើរការឡើងវិញនូវផ្សារក្រុងព្រៃវែង ចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះតទៅ»។

រដ្ឋបាលខេត្តបានបន្ដថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពិសេសព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ ២០២១» សូមប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារក្រុងព្រៃវែង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលសំដៅកាត់ផ្តាច់នូវខ្សែចម្លងនៃជំងឺកូវីដ១៩ ពិសេសអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ»។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដព្រៃវែង៖