(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៦១០,៩៩៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៩,៧៩៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២២៩,៨១៣នាក់ (ស្លាប់ ១៤២,៧៦៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៦៨៣,៣៧២នាក់ (ស្លាប់ ៣៩,៨៩៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣៥៣,៥៧៩នាក់ (ស្លាប់ ២៧,៥២៥នាក់)
* ថៃ ឆ្លងចំនួន ១,៧៣០,៣៦៤នាក់ (ស្លាប់ ១៧,៨៣៥នាក់)
* វៀតណាម ឆ្លងចំនួន ៨៤៦,២៣០នាក់ (ស្លាប់ ២០,៧៦៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៨១,២៣០នាក់ (ស្លាប់ ១៨,១៨៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ១៣២,២០៥នាក់ (ស្លាប់ ១៨៣នាក់)
* កម្ពុជា ឆ្លងចំនួន ១១៥,៣៣៥នាក់ (ស្លាប់ ២,៥៤៤នាក់)
* ទ្បាវ ឆ្លងចំនួន ២៩,៣៩៨នាក់ (ស្លាប់ ៣៣នាក់)
* ព្រុយណេ ឆ្លងចំនួន ៩,៤៧២នាក់ (ស្លាប់ ៦៤នាក់)៕