(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៦៧នាក់, ជាសះស្បើយ៣៩៩នាក់, ស្លាប់ចំនួន១៧នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៣៩លាននាក់ ស្លាប់ជាង ៤លាន ៨៧ម៉ឺននាក់ និងជាសះស្បើយជាង ២១៦លាន ២៩ម៉ឺននាក់!

៣៖ ព្រះមហាក្សត្រ យល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញកំណត់ «សញ្ជាតិខ្មែរតែមួយគត់» និងសូមផ្ញើលិខិតរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចាត់ការតាមនីតិវិធី

៤៖ ថៃ៖ មនុស្ស ៩,៤៤៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៤នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកមានសញ្ជាតិ២ ឬច្រើន នៅតែអាចបម្រើជាតិបាន លើកលែងតែបុគ្គលដែលប្រាថ្នាតំណែងកំពូលទាំង៤ ពិសេសនាយករដ្ឋមន្ត្រី ដែលគេចង់បានជាង២០ឆ្នាំមកហើយ តែមិនអាចទទួលបាន

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៥០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៤០៦នាក់ស្លាប់ក្នុង១ថ្ងៃ

៧៖ លោកស្រី ឱ វណ្ណឌីន៖ អ្នកស្លាប់ដោយជំងឺកូវីដ១៩ មួយចំនួនធំ គឺមកពីមិនបានចាក់វ៉ាក់សាំង

៨៖ សហរដ្ឋអាមេរិកគឺជាដើមចម នៃអស្ថិរភាពនៅឧបទ្វីបកូរ៉េ, នេះបើតាមសម្តីលោក គីម ជុងអ៊ុន

៩៖ កងទ័ពចាក់ដូសជំរុញ សម្រាប់តែអ្នកដែលចាក់ដូសទី១ និងទី២ ជាមួយកងទ័ពប៉ុណ្ណោះ

១០៖ វ៉ាក់សាំងកូវីដ១៩ ចំនួន «២៤០លានដូស» នៅក្នុងប្រទេសអភិវឌ្ឍន៍ អាចនឹងត្រូវខ្ជះខ្ជាយចោល ដោយសារផុតសុពលភាពប្រើប្រាស់

១១៖ អភិបាលរាជធានីភ្នំពេញ៖ រាល់ការចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ត្រូវបង្ហាញប័ណ្ណចាក់វាក់សាំងកូវីដ១៩

១២៖ ប្រទេសថៃ នឹងលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច មកពីក្រុមប្រទេសមានហានិភ័យទាប ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា

១៣៖ មន្ត្រី និងអ្នកជំនាញ៖ អាជីវកម្មទេសចរណ៍ដែលបានបិទទ្វារ ចាប់ផ្តើមបើកដំណើរការឡើងវិញបណ្តើរៗ ក្រោយចរន្តទេសចរណ៍ផ្ទៃក្នុងចេញដើរកម្សាន្ត

១៤៖ សភាអង់គ្លេសចាត់ទុកវិធានការទប់ស្កាត់កូវីដ-១៩ ដោយរដ្ឋាភិបាលអង់គ្លេសថា «បរាជ័យដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ»

១៥៖ វិភាគអន្តរជាតិ៖ ហេតុអ្វីកូរ៉េខាងត្បូងបោះដៃរកឥណ្ឌា និងអាស៊ាន?

- ព័ត៌មាន Fresh News Plus

១៖ ព័ត៌មានចុងក្រោយបង្ហាញ Apple នឹងប្រកាសបង្ហាញ iPhone SE ជំនាន់ថ្មីនៅនិទាឃរដូវឆ្នាំក្រោយ

២៖ កម្ពុជាត្រៀមបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយ បន្ថែមលើភាពអស្ចារ្យ នៃពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣

៣៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុចិន Ant Group បង្កើនដើមទុនចុះបញ្ជីរហូតដល់ ៣៥ពាន់លានយន់

៤៖ ប្រធាន CAMSOC៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បង្ហាញវប្បធម៌ដ៏សម្បូរបែបកម្ពុជាលើឆាកអន្តរជាតិ

៥៖ ចិន ដកខ្លួនចេញពីប្រកួតបាល់ទាត់ពានរង្វាន់ AFC U23 Championship

៦៖ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង Budapest Marathon ទាក់ទាញអ្នកចូលរួមរត់ជាង៣,០០០នាក់ ទោះបីអាកាសធាតុមិនអំណោយផលក្តី

៧៖ ខ្សែប្រយុទ្ធអង់គ្លេស Rashford អរគុណអ្នកគាំទ្រ ចំពោះការគាំទ្រច្រើនលើសលុប ក្រោយការប្រកាន់ពូជសាសន៍ នៅឯព្រឹត្តិការណ៍ Euros

៨៖ កុំភ្លេច! កម្ពុជា ប៉ះកោះហ្គាំ ម៉ោង ១១យប់នេះ ដើម្បីកាត់ក្ដីរកក្រុមឡើងជុំទី៣ នៃពាន AFC Asian Cup 2023

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)