(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប០៨ករណី ក្នុងនោះជាករណីប្រើប្រាស់ទាំង ០៨ករណី ដោយឃាត់ខ្លួនជនសង្ស័យបាន១៤នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៤,៦៨៩ករណី ឃាត់មនុស្ស ១០,៣០៧នាក់ (ស្រី៦១៨នាក់)៕