(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានគូសបញ្ជាក់ថា ករណីស្លាប់ដោយជំងឺកូវីដ១៩ មួយចំនួនធំ គឺសុទ្ធតែអត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

ការថ្លែងដូច្នេះរបស់លោកស្រី ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅខេត្ដកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។

លោកស្រីរដ្ឋលេខាធិការសុខាភិបាល បានថ្លែងបន្ដថា «អ្នកដែលមិនបានទៅចាក់វ៉ាក់សាំង ពេលឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៤-៥ថ្ងៃ នឹងវិវឌ្ឍទៅសភាពធ្ងន់ធ្ងរ ។កន្លងមកយើងសង្កេតឃើញហើយថា អ្នកដែលស្លាប់មួយចំនួនធំ គឺសុទ្ធតែអត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩»

សូមស្ដាប់បទសម្ភាសទាំងស្រុងដូចតទៅ៖