(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សូមជម្រាបជូនដំណឹងប្រកបដោយសេចក្តីក្រៀមក្រំដល់លោក លោកស្រី ជាថ្នាក់ដឹកនាំ និមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ក្រោមឱវាទ ឲ្យបានជ្រាបថាលោក គឹម ទូច រដ្ឋលេខាធិការ មានទុក្ខជាទម្ងន់ដោយលោកស្រី លឹម សុខចេង ត្រូវជាភរិយាជាទីស្រឡាញ់ បានទទួលមរណភាពនាថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២៖០១ នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ។

ពិធីបុណ្យសពឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ លោកស្រី លឹម សុខចេង ប្រារព្ធធ្វើតាមប្រពៃណី និងព្រះពុទ្ធសាសនានៅគេហដ្ឋានលេខ២៦0A ផ្លូវលេខ៦៥៦ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជ្រាបជាព័ត៌មាន និងចូលរួមរំលែកមរណទុក្ខ ជាមួយលោករដ្ឋលេខាធិការ គឹម ទូច និងក្រុមគ្រួសារនៃសពតាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕