(ភ្នំពេញ)៖ លោក ឯក ឃុនដឿន ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមបណ្ដារសង្កាត់ទាំង៧ ឫឆែកតាមវេបសាយ Voterlist.nec.gov.kh ឱ្យបានត្រឹមត្រូវ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

ការអំពាវនាវរបស់ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវនេះ បានធ្វើឡើងដោយមានការចូលរួមពីលោកអនុប្រធានគណបក្ស ភ្នាក់ងារសង្កេតការណ៍គណបក្ស និងភ្នាក់ងារសង្កេតការណ៍យុវជន សរុបចំនួន៣៥នាក់ នៅក្នុងពិធីសំណេះសំណាលមួយ នៅមន្ទីរគណបក្សខណ្ឌ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

ក្នុងពិធីសំណេះសំណាលនេះ លោក ឯក ឃុនដឿន បានដាស់តឿនឱ្យភ្នាក់ងារសង្កេតការណ៍គណបក្ស និងភ្នាក់ងារសង្កេតការណ៍យុវជន យកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចពិនិត្យ បញ្ជី និងការចុះឈ្មោះបោះឆ្នោត ឱ្យបានល្អប្រសើរ សម្រាប់បម្រើជូនប្រជាពលរដ្ឋ ក្រៅពីការចូលរួមចលនាប្រជាពលរដ្ឋ ឱ្យបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ នៅពេលលោកប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវរូបនេះ ឧបត្ថម្ភលើកទឹកចិត្តដល់ភ្នាក់ងារសង្កេតការណ៍គណបក្ស និងភ្នាក់ងារសង្កេតការណ៍យុវជន ក្នុងម្នាក់ៗ រួមមាន៖ អង្ករ២៥ គីឡូក្រាម, មី១កេស, ត្រីខ ១យួរ និងថវិកា ៥០,០០០ រៀលស្មើៗគ្នា៕