(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៥៤២,៥៨១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៨,៧៤២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២២៧,៩៣២នាក់ (ស្លាប់ ១៤២,៦៥១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៦៦៦,៥៦២នាក់ (ស្លាប់ ៣៩,៦២៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣៣៩,៥៩៤នាក់ (ស្លាប់ ២៧,៣២៩នាក់)
* ថៃ ឆ្លងចំនួន ១,៧១០,៨៨៤នាក់ (ស្លាប់ ១៧,៦៩១នាក់)
* វៀតណាម ឆ្លងចំនួន ៨៣៩,៦៦២នាក់ (ស្លាប់ ២០,៥៥៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៧៨,៦៥១នាក់ (ស្លាប់ ១៨,១៣៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ១២៦,៩៦៦នាក់ (ស្លាប់ ១៦២នាក់)
* កម្ពុជា ឆ្លងចំនួន ១១៤,៨១០នាក់ (ស្លាប់ ២,៥០៦នាក់)
* ទ្បាវ ឆ្លងចំនួន ២៨,៥៤០នាក់ (ស្លាប់ ២៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៨,៩៨០នាក់ (ស្លាប់ ៦៤នាក់)៕