(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារជូនជនរួមជាតិអំពីការព្រួយបារម្ភ និងតាមដានស្ថានភាពចម្លងជំងឺកូវីដ១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ។ សម្តេចបានបញ្ជាក់ថា បើសិនជាក្រោយបុណ្យភ្ជុំបិណ្ឌមានការចម្លងច្រើននោះ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការបើកប្រទេសឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្ត «៣ការពារ ៣កុំ» កុំបីខាន ! នេះបើតាមសារសម្លេងរបស់សម្តេចតេជោ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការនាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១។

សូមស្តាប់ប្រសាសន៍សម្តេចតេជោ៖ https://t.me/freshnewsasia/71558