(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច (នគរបាល និងអាវុធហត្ថ) បានបង្ក្រាបបទល្មើសគ្រឿងញៀនបាន៤,៤៦១ករណី ឃាត់មនុស្ស ៩,៨២៨នាក់ និងរឹបអូសថ្នាំញៀនបានជាង ១,០៤៩គីឡូក្រាម។ នេះបើតាមរបាយការណ៍យុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

របាយការណ៍លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សរុបចំនួន៤,៤៦១ករណី ឃាត់មនុស្ស ៩,៨២៨នាក់ (ស្រី៥៨៣នាក់) ក្នុងនោះជនបរទេស ២១៧នាក់ (ស្រី២២នាក់ មាន៨សញ្ជាតិ)។

ប្រតិបត្តិការបង្ក្រាបរយៈពេល៩ខែនេះ សមត្ថកិច្ចចាប់បានសារធាតុញៀនគ្រប់ប្រភេទជាង ១០៤៩គីឡូក្រាម និងកញ្ឆាជាង ៥ម៉ឺនដើម និងកញ្ឆាស្ងួត ជាង៩៩គីឡូក្រាម, សម្ភារចាប់យកមាន រថយន្ដ៧២គ្រឿង, ម៉ូតូ១៤៤គ្រឿង, ទូរស័ព្ទ ៣៦៨១គ្រឿង, ជញ្ជីង ១៨៨គ្រឿង, អាវុធខ្លី៣០ដើម អាវុធវែង ១៩ដើម (កែច្នៃ១៨ដើម), លុយខ្មែរ ជាង២០លានរៀល, លុយដុល្លារជាង៣ពាន់ដុល្លារ, លុយថៃ ជាង២ម៉ឺនបាត និងលុយវៀតណាម៨ម៉ឺនដុង។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឃាត់ទុកទ្រព្យសម្បត្តិរួមមាន៖ ផ្ទះ និងដី៣កន្លែ, អចលនទ្រព្យចំនួន៤កន្លែង, គណនីធនាគារចំនួន៩គណនី និងបង្កក់សាច់ប្រាក់ចំនួនជាង១ម៉ឺនដុល្លារ៕