(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តសារាចររបស់រាជរដ្ឋាភិបាលលេខ០៧ សរ ស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបង្ហាញពីគោលការណ៍ណែនាំរួម អំពីរបៀបរស់នៅតាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ (New Normal for tourism Businesses Guide Book)។

គោលការណ៍ណែនាំរួមអំពីរបៀបរស់នៅតាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍នេះ គឺផ្តោតទៅលើប្រធានបទសំខាន់ៗដូចជា៖ ការសម្អាត និងការសម្លាប់មេរោគទីតាំងអាជីវកម្មទេសចរណ៍, ការថែទាំក្នុងសៀវភៅណែនាំនេះក៏មានរួមបញ្ចូលនូវ ការការពារខ្លួនអ្នក និងអ្នកដទៃ, ការការពារឆ្លងរាលដាលនៃជំងឺកូវីដ១៩, ការសម្អាតដៃឱ្យបានត្រឹមត្រូវ និងការពាក់ម៉ាសឱ្យបានត្រឹមត្រូវផងដែរ៕

សម្រាប់ខ្លឹមសារលម្អិតអាច Download តាមរយៈ Scan QR Code ខាងក្រោម៖