(ភ្នំពេញ)៖ លោក-លោកស្រីសមាជិក សមាជិកា តំណាងមន្ត្រីរាជការ និងក្រុមប្រឹក្សា ប្រមាណជា ២៣០នាក់ របស់សាលាខណ្ឌទួលគោក នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បានទទួលអំណោយលើកទឹកចិត្ត ដើម្បីអបអរសាទរ និងដោះស្រាយបញ្ហាមួយចំនួន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពីលោក ជា ពិសី អភិបាលខណ្ឌ និងលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ។

ក្នុងឱកាសនេះ លោក ជា ពិសី បានផ្ដាំផ្ញើនិងជូនពរដល់បង-ប្អូនមន្ត្រីរាជការទាំងអស់ រាល់ការធ្វើដំណើរទាំងទីជិត និងទីឆ្ងាយ សូមឱ្យមានសុខសុវត្ថិភាព ទាំងទៅនិងមកវិញ ក្រៅពីអភិបាលខណ្ឌទួលគោករូបនេះ ជុំរុញបន្ថែមទៀត ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរ តាមរយៈការធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច ពិសេសការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ជាប្រចាំជានិច្ច ព្រោះកូវីដ១៩ ពិសេសកូវីដបំប្លែងថ្មី មិនងាយភ្លេចយើងទេ ក្រោមការយកចិត្តទុកដាក់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា៕