(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,២៩៤,២១២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៥,២៨៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២២០,២០៦នាក់ (ស្លាប់ ១៤២,២៦១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៦០៤,០៤០នាក់ (ស្លាប់ ៣៨,៨២៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,២៨៥,៦៤០នាក់ (ស្លាប់ ២៦,៧៥៩នាក់)
* ថៃ ឆ្លងចំនួន ១,៦៤៧,៣៦២នាក់ (ស្លាប់ ១៧,១១១នាក់)
* វៀតណាម ឆ្លងចំនួន ៨១៣,៩៦១នាក់ (ស្លាប់ ១៩,៨៤៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៦៩,៧៨២នាក់ (ស្លាប់ ១៧,៩២១នាក់)
* កម្ពុជា ឆ្លងចំនួន ១១៣,៤៧៥នាក់ (ស្លាប់ ២,៤០៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ១០៦,៣១៨នាក់ (ស្លាប់ ១២១នាក់)
* ទ្បាវ ឆ្លងចំនួន ២៥,៥២៤នាក់ (ស្លាប់ ២២នាក់)
* ព្រុយណេ ឆ្លងចំនួន ៧,៩០៤នាក់ (ស្លាប់ ៦០នាក់)៕