(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នឹងរៀបចំឲ្យមានការធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌, នៅពេលវិលត្រឡប់ចូល បំពេញការងារវិញ បន្ទាប់ពីឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង៧៖៣០នាទីព្រឹក នៅទីស្តីការក្រសួងយុត្តិធម៌ និងនៅតាមអង្គភាពទាំងអស់ ចំណុះក្រសួងយុត្តិធម៌។

បើតាមក្រសួងយុត្តិធម៌ ការធ្វើតេស្ដរកមេរោគកូវីដ-១៩នេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក៏ដូចជាធានាភាពជាម្ចាស់ការក្នុងការទប់ស្កាត់ និងការពារកុំឱ្យជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងខ្លួនថ្មីប្រភេទ Delta មានការឆ្លងរាលដាលក្នុង សហគមន៍បន្ថែមទៀត៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងយុត្តិធម៌៖