(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីសម្រេចបិទខ្ទប់ភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី រយៈពេល១សប្តាហ៍ ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានសម្រេចយ៉ាងដូច្នេះថា៖ «ត្រូវបានបន្តបិទខ្ទប់ ភូមិសាស្ត្រ ភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដែលជាតំបន់មានការឆ្លង រាលដាលនៃមេរោគបំប្លែងថ្មីប្រភេទ Delta រយៈពេល១សប្តាហ៍បន្តទៀតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១»

បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្នុងអំឡុងពេល នៃការបន្តបិទខ្ទប់នេះ បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល់ជាមួយអ្នកវិជ្ជមានមេរោគបំប្លែងថ្មី ប្រភេទ Delta នៅទីតាំងខាងលើ ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធ យកសំណាកទៅធ្វើតេស្តរកមេរោគបំប្លែងថ្មីប្រភេទ Delta។

បុគ្គលគ្រប់រូបមានកាតព្វកិច្ចអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ«៣ការពារ និង៣កុំ» ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ៖