(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការពិចារណាឡើងវិញ ឬផ្អាកការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

២៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣៨នាក់, ជាសះស្បើយ៤៧៩នាក់, ស្លាប់ចំនួន២២នាក់

៣៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៣០លាន ៨៦ម៉ឺននាក់ ស្លាប់ជាង ៤លាន ៧៣ម៉ឺននាក់ និងជាសះស្បើយជាង ២០៧លាន ៥៦ម៉ឺននាក់!

៤៖ ទីបំផុតបារាំងព្រមបញ្ជូនឯកអគ្គរដ្ឋទូត ទៅកាន់សហរដ្ឋអាមេរិកវិញ បន្ទាប់ពីលោក បៃដិន និងលោក ម៉ាក្រុង ជួបសន្ទនាគ្នាតាមទូរស័ព្ទ

៥៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវពិភពលោកឱ្យកំណត់វ៉ាក់សាំងកូវីដ១៩ទាំងអស់ ដែល WHO ទទួលស្គាល់ ជាទំនិញយុទ្ធសាស្ត្រគន្លឹះសកល ដោយគ្មានការរើសអើង

៦៖ ទីបំផុតសហរដ្ឋអាមេរិកអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Pfizer «ដូសទី៣» ដល់មនុស្សអាយុ ៦៥ឆ្នាំឡើងទៅ និងមនុស្សងាយរងគ្រោះ

៧៖ វ៉ាក់សាំងចិន ចំនួន៣លានដូសថ្មីទៀតដែលជាការបញ្ជាទិញរបស់កម្ពុជា នឹងត្រូវដឹកមកដល់នៅថ្ងៃស្អែកនេះ

៨៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រទេសទាំងអស់រួមគ្នាបញ្ឈប់វិបត្តិកូវីដ១៩ តាមលទ្ធភាពរៀងខ្លួនដោយទឹកចិត្តស្មោះសរ និងមិនបង្កប់របៀបវារៈនយោបាយ

៩៖ ថៃ៖ មនុស្សជាង ១៣,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៣១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

១០៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ ក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ នៅថ្ងៃទី២៥ ខែកញ្ញា

១១៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៣៣,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,២២៨នាក់ស្លាប់ក្នុង១ថ្ងៃ

១២៖ ជប៉ុនដកកម្ពុជាចេញពីបញ្ជីប្រទេសដែលតម្រូវឲ្យធ្វើចត្តាឡីស័ក ក្នុងមណ្ឌល និងធ្វេីតេស្តថ្ងៃទី៣ ពេលចូលប្រទេសខ្លួន

១៣៖ អ្នកជំនាញវេជ្ជសាស្ត្រអង់គ្លេស អះអាងថាអត្រាឆ្លងកូវីដ-១៩ លើកុមារមានកម្រិតខ្ពស់

១៤៖ ខេត្តកំពង់ធំ បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង

១៥៖ អាមេរិក និងអង់គ្លេសបង្ហាញការស្វាគមន៍ចំពោះចិន ជុំវិញការប្តេជ្ញាចិត្តដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ

១៦៖ រដ្ឋមន្ត្រីអប់រំ៖ ២ឆ្នាំបន្ទាប់ពីកូវីដវាយលុក កម្ពុជាបានប្រែក្លាយវិបត្តិទៅជាឱកាស ក្នុងការលើកកម្ពស់ការអប់រំតាមបែបឌីជីថល និងបំណិនសតវត្សទី២១ ដល់គ្រូបង្រៀន

១៧៖ ការសិក្សាស្រាវជ្រាវបង្ហាញថា ជំងឺ COVID-19 ប្រហែលបានរាតត្បាតនៅអាមេរិក តាំងពីអំលុងខែកញ្ញា ឆ្នាំ២០១៩

១៨៖ ជប៉ុនប្រកាសបង្កើនការបរិច្ចាគវ៉ាក់សាំងកូវីដ១៩ រហូតដល់៦០លានដូស

- ព័ត៌មាន Fresh News Plus

១៖ CTO របស់បណ្ដាញសង្គម Facebook ប្រកាសលាឈប់ពីមុខតំណែង

២៖ West Ham សងសឹក និងទម្លាក់ Man Utd ចេញពី League Cup នៅដើមវគ្គទី១

៣៖ Juventus រកបានជ័យជម្នះលើកដំបូងនៅ Serie A គិតចាប់តាំង Ronaldo ចាកចេញ

៤៖ កម្ពុជា ទទួលបានការសាទរពីបណ្ដាប្រទេសអាស៊ាន ក្រោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធហើយមុនស៊ីហ្គេម ឆ្នាំ២០២៣

៥៖ Apple លក់ iPhone បានជាង ២ពាន់លានគ្រឿងចាប់តាំងពីឆ្នាំ២០០៧មក

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)